ឯកអគ្គរដ្ឋទូត លោក Ho Minh Tuan ថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឆេក លោក Ho Minh Tuan បានថ្លែងត្រួសៗអំពីបុព្វហេតុបដិ វត្តន៍របស់លោកប្រ ធានហូជីមិញតាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ។ ក្នុងពិធីនេះ តំណាងចូលរួមក៏បានថ្លែងមតិនិងអំណរគុណចំពោះគុណូបការៈដ៏មហិ មាររបស់លោកប្រធានហូជីមិញសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

ក្នុងថ្ងៃដដែល រដ្ឋអំណាចទីក្រុង St.Peterburg ក៏បានរៀបចំពិធីរំលឹក ខួបលើកទី៩៥នៃ ទិវាលោកប្រធានហូជីមិញមកដល់រុស្ស៊ីជាលើកដំបូង (ថ្ងៃទី៣០ឧសភាឆ្នាំ១៩២៣-ថ្ងៃទី ៣០ឧសភាឆ្នាំ២០១៨)។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោក Nguyen Thien Nhan លេខាគណៈកម្មាធិ ការបក្សទីក្រុងហូជីមិញ រួមទាំងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ច្រើនរូបនិងតំណាងទីក្រុង St.Peterburg ទៀតផង។

លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើកទី៩៥នៃ ទិវាលោកប្រធានហូជីមិញមកដល់រុស្ស៊ីជាលើកដំបូង

អញ្ជើញថ្លែងមតិក្នុងពិធីបើក អភិបាលទីក្រុង St.Peterburg លោក Georgy Poltavchenko បានសង្កត់ធ្ងន់ថា៖ ទីក្រុងមានមោទនភាពក្រៃលែង ដែលបានរៀបចំពិធីរំលឹកខួបលើកទី៩៥នៃទិវាលោក ប្រធានហូ ជីមិញមកដល់រុស្ស៊ីជាលើកដំបូងនៅវិមាន Smolny ដែលជាទីស្នាក់ការរបស់បដិវត្តន៍ខែសីហាដ៏មហិមារ។ ព្រឹត្តិការណ៍នៃ៩៥ឆ្នាំមុននេះបានបង្កើតគ្រឹះស្ថានរឹងមាំ សម្រាប់ទំនាក់ទំនងល្អប្រសើរ ជិតស្និទ្ធិរវាងប្រជា ជននៃប្រទេសទាំងពីររហូតមកដល់ បច្ចុប្បន្ន។

ក៏នៅក្នុងថ្ងៃទី១៧ខែឧសភាដែរ មណ្ឌលកេរ្តិ៍ដំណែលលោកប្រ ធានហូជីមិញនៅ វិមានលោកប្រធានហូជីមិញ បានរួមសហការជាមួយមជ្ឈមណ្ឌលតាំងពិព័រណ៍របស់ សមាគមអ្នកកាសែតរុស្ស៊ី មូលនីធិសន្តិភាពរុស្ស៊ីប្រចាំទីក្រុងម៉ូស្គូ រៀបចំការតាំងពិព័រ ណ៍ ក្រោមមូលបទ “Nguyen Ai Quoc-ហូជីមិញជាមួយនឹងចំណងមិត្តភាពវៀតណាម-រុស្ស៊ី”។

ជ្រុងមួួយនៃការតាំងពិព័រណ៍ (រូបថតៈVOV)

រូបថតនិងឯកសារដែលបានតាំងបង្ហាញក្នុងការតាំងពិព័រណ៍នេះ បានឧទ្ទេស នាមជាមួយទស្សនិកជននូវព្រឹត្តិការណ៍មួយចំនួនក្នុងជីវិតប្រតិ បត្តិសកម្មភាពបដិវត្តន៍ របស់លោកប្រធានហូជីមិញដែលផ្សាភ្ជាប់ជាមួយប្រទេសរុស្ស៊ី។ លោកស្រី Cao Thi Hai Yen នាយិការរង មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានលោកប្រធានហូ ជីមិញបានឲ្យដឹងថា៖ “គោលដៅនៃការតាំងពិព័រណ៍នេះគឺសំដៅអះ អាងនូវចំណងមិត្តភាពដ៏ស្មោះ ស្មគ្ររវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ ដែលបានលោកប្រធានហូជីមិញ ពូនជ្រុំ ក្នុងដំណើរការបដិវត្តន៍របស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ ការតាំងពិព័រណ៍នេះក៏សំដៅ ជួយជំនាន់វ័យក្មេងរបស់រុស្ស៊ី យល់បន្ថែមអំពីជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ ផងដែរ”។

អ្នកទស្សនាតាំងពិព័រណ៍ (រូបថតៈ VOV)

ការតាំងពិព័រណ៍ “Nguyen Ai Quoc-ហូជីមិញជាមួយនឹងចំណងមិត្តភាពវៀតណាម-រុស្ស៊ី” បើកទ្វេជូនទស្សនិកជនមកទស្សនដល់ថ្ងៃទី ២០ ខែឧសភាដោយឥតគិតថ្លៃ៕