លោក អ៊ីម ហែន អគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងហូជីមិញ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៥ មករា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍

មិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញ បានរៀបចំជំនួបប្រាស្រ័យ ក្នុងឱកាស

រំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នៅ

កម្ពុជា (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០១៨)។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក អ៊ីម ហែន អគ្គកុងស៊ុលកម្ពុជាប្រចាំ

ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងរយៈពេល

៣៩ឆ្នាំកន្លងទៅរបស់កម្ពុជា គឺមិនអាចកាត់ផ្ដាច់ចេញពីកិច្ចសហប្រតិបត្តិការដ៏

ជិតស្និទ្ធរវាងបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២ នោះឡើយ ជា

ពិសេសគឺការគាំទ្ររបស់វៀតណាមនិយាយរួមនិងរបស់ទីក្រុងហូជីមិញនិយាយ

ដោយឡែកចំពោះកម្ពុជា ក្នុងដំណាក់កាលលំបាកលំបិននានារបស់ទសវត្សទី៨០

ទី៩០នៃសតវត្សមុន និងបុព្វហេតុកសាងអភិវឌ្ឍន៍កម្ពុជានាបច្ចុប្បន្ន។ ទំនាក់ទំនង

ជាអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

កម្ពុជា-វៀតណាមបាននិងកំពុងត្រូវបានពូនជ្រុំនិងពង្រឹងឲ្យកាន់តែអភិវឌ្ឍន៍

ពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃ

ប្រទេសទាំង២៕