ទិដ្ឋភាពនៃពិធីរំលឹកខួបដែលត្រូវបានរៀបចំឡើងនៅទីក្រុង Praha (រូបថត៖VOV)

(VOVworld) - នាយប់ថ្ងៃទី២២ កក្កដា អតីតយុទ្ធជនវៀតណាមជាច្រើននាក់ដែល កំពុងរស់នៅរដ្ឋធានី Praha និងតំបន់ជុំវិញនៃសាធារណៈរដ្ឋឆែក បានចូលរួមពិធី រំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី ដើម្បីរំលឹកគុណូបការៈរបស់ វីរៈយុទ្ធជនដែលបានពលីជីវិតដើម្បីដណ្ដើមយកឯករាជ្យនិងសេរីភាពសំរាប់មាតុប្រទេស។ នៅទីនេះ តំណាងសមាគមន៍ជន វៀតណាមនៅទ្វីបអឺរ៉ុបបានអំពាវនាវ ឲ្យសមូហភាពនានារួមដៃអនុវត្តឲ្យបានល្អកិច្ចការតបស្នងសងគុណ រួមចំណែក លើកទឹកចិត្តនិងលើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសំរាប់ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍។

នាថ្ងៃទី២១ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានរៀបចំពិធី រំលឹកខួបលើកទី៧០ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី នៅទីក្រុង Odessa។ អញ្ជើញចូលរួមពិធីនេះមានកម្មាភិបាលស្ថានទូត តំណាងសមាគមន៍ជនវៀត ណាមនៅអ៊ុយក្រែន សាច់ញ្ញាតិយុទ្ធជនពលី អតីតយុទ្ធជនអ៊ុយក្រែនដែលធ្លាប់ មកបំពេញបេសកកម្មនៅវៀតណាមនិងជនវៀតណាមនៅអ៊ុយក្រែនយ៉ាងច្រើនកុះករ៕