![]() |
នៅក្នុងពិធីនេះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីដ៏ អង់អាច ក្លាហានរបស់មហាបះបោរនៅលើតំបន់ខេត្ត Hau Giang និងទូទាំងប្រទេស រួមទាំងបង្ហាញពីអត្ថន័យនៃសេចក្តីថ្លែងការណ៍ឯករាជ្យជាតិ ដែលបង្កើត ឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។
នាថ្ងៃទី៣១ខែសីហា នៅតំពន់កេរិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ក Nghe An បក្ខភាគ រដ្ឋអំណាចខេត្ត Nghe An បានរៀបចំពិធីអុជធូប រំលឹកខួប លើកទី៤៩នៃទិវា លោកប្រធាន ហូជីមិញទទួលមរណភាព។ ក្នុងពិធីនេះ តំណាងនិងប្រជាជនគ្រប់ជាន់ថ្នាក់ជាច្រើនកុះករបានអញ្ជើញដាក់កម្រងផ្កា និង អុជធូបជូនរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះគុណូបករៈដ៏មហិមារបស់លោកប្រធានហូជីមិញផងដែរ។
ក្នុងថ្ងៃដដែល នៅសារមន្ទីរហូជីមិញ នៅខេត្ត Thua Thien – Hue ក៏បានប្រារព្ធ ពិធីប្រគល់និងទទួលសំណុំឯកសារនិងវត្ថុតាងអំពីលោកប្រធានហូជីមិញចំនួន ១៩៨ ដោយជនជាសក្សីចំនួន១៥នាក់ប្រគល់ជូនផងដែរ៕

