![]() |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយខេត្ត ក្រុងនានារបស់ ឥណ្ឌា។ក្នុងរយៈពេលកន្លងទៅ ទីក្រុង Da Nang បានទទួលគណប្រតិភូអភិបាលក្រុង សម្ព័ន្ធសមាគម និងនាវាកងទ័ពជើងទឹករបស់ឥណ្ឌា។ ក្នុងត្រីមាសទីបីឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញពី ទីក្រុង Da Nang ទៅកាន់ឥណ្ឌា ទទួលបាន ១,៥ លានដុល្លារអាមេរិក កើន ៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ម្យ៉ាងវិញទៀត ទីក្រុង Da Nang រួមសហការជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅវៀតណាម និង ស្ថានអគ្គកុងស៊ុល ឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួប ប្រាស្រ័យវប្បធម៌ និង សម្តែងសិល្បៈនៅ ទីក្រុង Da Nang ផងដែរ៕

