![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យឌូម៉ាជាតិរុស្ស៊ី ជំរុញឲ្យភាគីរុស្ស៊ីពិចារណាការពង្រីកបញ្ជីឈ្មោះសហគ្រាសវៀត ណាម ដែលត្រូវបាននាំចេញជលផលទៅទីផ្សាររុស្ស៊ី ស្របតាមនឹងបទ ប្បញ្ញត្តិកិច្ចព្រមព្រៀង FTA ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងតាមច្បាប់អន្តរជាតិ។ ជាពិសេស កិច្ចសហប្រតិបត្តិការថាមពល ក្នុងនោះមានវិស័យប្រេងឧស្ម័ន នៅតែជាសរសរសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិងរុស្ស៊ី។ វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខណៈ សម្រាប់សហគ្រាសប្រេងឧស្ម័នរបស់ រុស្ស៊ីមកសហការគ្នាប្រកបដោយប្រសិទ្ធ ភាពនៅវៀតណាម ក្នុងក្របខ័ណ្ឌនៃសាជីវកម្មប្រេងឧស្ម័ន្ធវៀតណាម - រុស្ស៊ីនៅក្នុងប្រទេសទាំងពីរ។
ចំណែកលោក Vyacheslav Viktorovich Volodin បានឯកភាពចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានការអភិវឌ្ឍវិជ្ជមាននិងមានប្រវត្តិសាស្ត្រយូរអង្វែង។ លោកបានឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើង ៣៥% ហើយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងឈានដល់សម្រេចឲ្យបានចំនួន ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ខាងមុខ៕

