![]() |
ក្នុងក្របខ័ណ្ឌដំណើរចូលរួមមហាសន្និបាតអន្តរសភាលើកទី១៣៨ (IPU 138) និងកិច្ចប្រជុំទាក់ទិននានា នារសៀលថ្ងៃទី២៤ មីនា ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បាន ជួបធ្វើការជាមួយប្រធានសហ ភាពអន្តរសភាលោកស្រី Gabriela Cuevas Barron នៅទីស្នាក់ការ IPU នៅ ទីក្រុង ហ្សឺណែវ។
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងជំនឿជាក់ថា លោកស្រី Gabriela Cuevas Barron ក៏ដូចជា IPU នឹងបន្តសហការយ៉ាង ស្អិតរមួតនិងជួយឧបត្ថម្ភបណ្ដាសភាជាសមាជិក ក្នុងនោះមានរដ្ឋសភាវៀតណាម សំដៅជំរុញការសន្យានានាដើម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
![]() |
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទទួលជួបប្រធានសភាជាន់ទាបឥណ្ឌូនេស៊ីលោក Bambang Soesatyo។ លោកស្រីប្រធានរដ្ឋសភាវៀតណាមអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី មិនត្រឹមតែជំរុញឲ្យទំនាក់ទំនងទ្វេភាគី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បម្រើផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេស ទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានសំរាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ក្នុងតំបន់ ក៏ដូចជាលើកកំពស់ថែមទៀតនូវការតភ្ជាប់រវាងសមាជិកនានាក្នុងសហ គមន៍អាស៊ានទៀតផង៕


