ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Vladimir Putin បានប្រកាសថា សកម្មភាពរបស់អាមេរិកដែលសំដៅលើការលុបចោលសន្ធិសញ្ញា INF អាចនាំឱ្យមានការរត់ប្រណាំងសព្វាវុធដោយមិនគ្រប់គ្រងបានឡើយ។ លោក Vladimir Putin បានបន្តទៀតថា សកម្មភាពរបស់អាមេរិកក្នុងការលុបចោលសន្ធិសញ្ញានៃកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម នឹងនាំមកនូវការបាត់បង់តម្លៃនានាជាពិតប្រាកដ ព្រមទាំងបំផ្លាញចោលរចនាសម្ព័ន្ធគាំទ្រទាំងមូលនៃសន្តិសុខសកលលោក រួមមានសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រ និងសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុក្លេអ៊ែរផងដែរ។ លោក Vladimir Putin បានសង្កត់ធ្ងន់ថាការទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះ គឺអាស្រ័យទាំងស្រុងទៅលើភាគីអាមេរិក។

គួរបញ្ជាក់ថា លោក Vladimir Putin បានប្រកាសថានឹងត្រៀមខ្លួនជាស្រេចដើម្បីបន្តការចរចាជាផ្លូវការស្តីពីការធានាស្ថិរភាពជាយុទ្ធសាស្ត្រនិងសន្តិសុខជាមួយសហរដ្ឋអាមេរិកផងដែរ៕