![]() |
នៅទីនេះ លោកស្រី Tong Thi Phong បានអះអាងថា បក្ស រដ្ឋ និងប្រជាជន វៀតណាម វាយតម្លៃខ្ពស់ចំពោះ ភក្តីភាពស្នេហាជាតិ និងរាល់ការរួមចំណែកសកម្មចំពោះស្រុកកំណើតរបស់អាណិក ជនវៀតណាមនៅឡាវ។ លោកស្រីបានស្នើឲ្យ សហគមន៍ជនវៀតណាមនៅទីនេះ បន្ត ពង្រីកប្រពៃណីដ៏ល្អប្រសើរ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកសកម្មទៅ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ ឡាវ និងជានិច្ចកាលជាស្ពានតភ្ជាប់ទំនាក់ ទំនងពិសេសរវាងប្រទេសជាភាតរៈ វៀត ណាម-ឡាវផងដែរ៕

