ប្រធានគណៈកម្មការធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា វៀតណាម កំពុងបន្តកែទម្រង់យ៉ាងខ្លាំងក្លា ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងបង្ក លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនអាមេរិក មកធ្វើអាជីវកម្មនៅ វៀតណាម។

រីឯអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងលើការ សន្យារបស់អាមេរិក អំពីការគោរពរបបនយោបាយ ឯករាជ្យ ម្ចាស់ការនិងបូរណភាព ដែនដីរបស់វៀតណាម រួមទាំងគាំទ្រវៀតណាម រៀបចំប្រកបដោយជោគជ័យសន្និ សីទ APEC ២០១៧។ ទន្ទឹមជាមួយគ្នានោះ អាមេរិកនឹងជួយឧបត្ថម្ភវៀតណាមក្នុង ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍន៍ថាមពល ស្អាត ហេដ្ឋរចនាសម្ព័ន្ធរឹងមាំ គ្រប់គ្រងប្រភពទឹកឆ្លាតនិងធនធានក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ៕