នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរ ប្រជាជនជប៉ុនក្នុងឱកាសព្រះចៅអធិរាជ្យ Naruhito ឡើងគ្រងរាជ្យហើយបើក សករាជអធិរាជថ្មី Reiwa។ លោក Pham Binh Minh ក៏បានសម្ដែងនូវក្ដីសោ មនស្សរីករាយចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនដែលកំពុងរីកចម្រើនយ៉ាងល្អប្រសើរ គ្រប់ជ្រុងជ្រោយនិងជាក់ ស្ដែងដោយឈរលើការជឿទុកចិត្តគ្នាខ្ពស់អំពីនយោបាយ។ លោកបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូគួរអោយជឿទុកចិត្ត សំខាន់ជួរមុខ និងយូរអង្វែង។ ចំណែកឯនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe វិញ ក៏បានអះ អាងថា វៀតណាមជាដៃគូដ៏សំខាន់របស់ជប៉ុននៅក្នុងតំបន់ ហើយជប៉ុននឹងបន្តជួយ ឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍ។ លោក Abe ក៏បានចាត់ទុកថា សហគមន៍ជន វៀតណាមចំនួន៣សែននាក់ដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅ ជប៉ុនគឺមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបតិ្តការមិត្ត ភាពរវាងប្រទេសទាំងពីរផងដែរ។

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាជប៉ុនលោក Oshima Tadamori និង ប្រធានព្រឹទ្ធសភាលោក Date Chuichi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានស្នើអោយលោកប្រធានព្រឹទ្ធសភានិង រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសគឺរវាងសមាជិកសភាវ័យក្មេង។ លោក Pham Binh Minh ក៏បានស្នើអោយរដ្ឋសភាជប៉ុនលើកទឹកចិត្តសហគ្រាសជប៉ុនបង្កើនការវិនិ យោគនិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅមានជំនួបសវនាការជាមួយប្រធានគណៈកម្មាធិការគោលនយោ បាយនៃគណៈបក្សប្រជាធិបតេយ្យសេរីភាព (LDP) កាន់អំណាចលោក Kishida Fumio និងប្រធានស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុនលោក Kitaoca Shinichi ផងដែរ៕