![]() |
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan ស្នើថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិ Rotterdam ជួយឧបត្ថម្ភទីក្រុង ហូជីមិញ និងបណ្ដាតំបន់ផ្សេងៗទៀតរបស់វៀតណាម ក្នុងការរៀបចំផែនការកសាងនិង គ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ បណ្តុះបណ្តាលផ្នែកនាវាចរណ៍សមុទ្រ សេវាកម្មការដឹកជញ្ចូន (logistics) និងការ ទប់ទល់នឹងខ្យល់ព្យុះ និងគ្រោះទឹកជំនន់នៅក្នុងទីក្រុងផងដែរ៕
* ក្នុងជំនួបជាមួយគណៈកម្មការថ្នាក់ដឹកនាំសភាពាណិជ្ជកម្មហូឡង់និងវៀតណាម (NVCC) លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ថា NVCC គាំទ្រដល់សហគ្រាសហូឡង់បន្ថែមទៀត ដើម្បីវិនិយោគ និងធ្វើអាជីវកម្មមក ចូលមកទីផ្សារវៀតណាម។ NVCC បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស វិនិយោគនៅវៀតណាម ហើយលោកស្រីក៏ ជឿជាក់លើសក្តានុភាពនៃការអភិវឌ្ឍ ដ៏ធំធេងនៃសេដ្ឋកិច្ចវៀតណាម ក៏ដូចជា ឱកាសវិនិយោគ យ៉ាង ទូលំទូលាយនៃ សេដ្ឋកិច្ចវៀតណាមសម្រាប់វិនិយោគិនហូឡង់ផងដែរ។
* ក្នុងជំនួបជាមួយអនុប្រធានឧត្តមស្នងការកម្មវិធីវាលទំនាបហូឡង់ លោកស្រី Nguyen Thi Kim Ngan មានគោល បំណងចង់ឱ្យប្រទេសហូឡង់ ចែករំលែកបទពិសោធន៍ជាមួយវៀតណាម ក្នុងការអភិវឌ្ឍន៍តំបន់វាល ទំនាបទន្លេ Cuu Long ដោយចីរភាព ក្នុងនោះ មានការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជា ការកៀរគរ ហិរញ្ញវត្ថុជាដើម។ល៕

