សម័យសួរដេញដោលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ សកម្ម ទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពី អ្នកបោះឆ្នោត និង ប្រជាជនទូទាំងប្រទេស។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹកនាំសម័យសួរដេញដោល។ (រូបថត៖ quochoi.vn) |
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ចូលរួមឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn) |
មុនពេលលោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងសុន្ទរកថាបូកសរុប លោក ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានតាងនាមរដ្ឋាភិបាលដើម្បីបកស្រាយ បំភ្លឺនូវបញ្ហាខ្លះដែលជាកង្វល់របស់សមាជិករដ្ឋសភា។
ទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ព្រមទាំងផ្តោតលើគោល នយោបាយសន្តិសុខសង្គមផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បាន សង្កត់ធ្ងន់ថា បន្តដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាស។ “ត្រួតពិនិត្យ ដោះស្រាយភ្លាមៗនូវបញ្ហានៅសេសសល់ឬជាប់ជំពាក់ជំពិន; ទន្ទឹម នឹងនោះ ជំរុញខ្លាំងនូវវិមជ្ឈការ ការធ្វើឯកត្តកម្មទំនួលខុសត្រូវ បង្កើនតួនាទីរបស់មូល ដ្ឋានក្នុងការអនុវត្តគម្រោងវិនិយោគសាធារណៈ ខិតខំសម្រេចបានអត្តានៃការបើក ចំណាយទុនវិនិយោគយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានដាក់ចេញ ទន្ទឹមនឹងភារកិច្ចបង្កើនការកៀរគរនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធាននានា; ឆ្លៀយយកឱកាសឱ្យបានល្អ ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”៕


