ប្រធានគណៈកម្មការឃោសនាមជ្ឈិម លោក Nguyen Trong Nghia ប្រគល់ថវិកាជួយខេត្ត Ben Tre សាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារគោលនយោបាយចំនួន ៩ គ្រួសារ។ រូបថត៖ VOV |
នៅខេត្ត Ben Tre ប្រធានគណៈកម្មការឃោសនាមជ្ឈិម លោក Nguyen Trong Nghia បានទៅសួរសុខទុក្ខ និងប្រគល់ថវិកាសាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារគោលនយោបាយក្នុងស្រុកចំនួន ៩ គ្រួសារ។ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre លោក Nguyen Trong Nghia បានស្នើថា ខេត្តបន្តបំពេញយ៉ាងល្អនូវការងារតបស្នងសងគុណ ថែរក្សាជីវិភាពរស់នៅរបស់វីរៈអ្នកម្ដាយវៀតណាម គ្រួសារគោលនយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក ដើម្បីជំនះពុះពារលើការលំបាក ស្ថេរភាពជីវភាពរស់នៅនិងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
យុទ្ធជនពិការ យុទ្ធជនជំងឺ និងសាច់ញាតិយុទ្ធជនពលីជិត ១៦០នាក់ នៅទីក្រុង Lai Chau ត្រូវបានពិនិត្យសុខភាពដោយឥតគិតថ្លៃ។ រូបថត៖ VOV |
លោក Tran Do Cong អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lai Chau មានប្រសាសន៍ថា៖ “មន្ទីរនឹងបន្តសម្របសម្រួលជាមួយភ្នាក់ងារ អង្គភាព និងមូលដ្ឋានដើម្បីជំរុញចលនាប្រជាជនទាំងមូលចូលរួមក្នុងមូលនិធិតបស្នងសងគុណ; កៀងករប្រភពធនធានសង្គមភាវូបនីយកម្មក្នុងការថែទាំជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់ជនមាន។ ទន្ទឹមនឹងនោះ ផ្គួបបញ្ចូលគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កម្មវិធីគោលដៅជាតិ ដូចជាការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍និងញាតិមិត្ត ចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ”៕


