នាថ្ងៃដដែល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហូជីមិញរៀបចំកម្មវិធី “ដំបូលផ្ទះកក់ក្ដៅក្នុងថ្ងៃនិទាឃរដូវ” សម្រាប់កុមារមានស្ថានភាពរស់នៅ លំបាកប្រមាណ២០០០នាក់នៅទីក្រុង។
ក្នុងចន្លោះពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែមករា នៅឃុំ Muong Sai ស្រុក Song Ma ខេត្ត Son La បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Son La និងសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ សម្ព័ន្ធសមាគមន៍នារី និងសមាគមន៍កាកបាតក្រហមខេត្ត រៀបចំកម្មវិធី “និទាឃរដូវកក់ក្ដៅ សម្រាប់ ជនរួមជាតិ-រួមដំណើរជាមួយនារីនៅព្រំដែន” សម្រាប់កម្មាភិបាល យុទ្ធជននិងជនរួមជាតិប្រមាណ ១០០០នាក់នៅក្នុងតំបន់។ គណៈចាត់តាំង បានប្រគល់អំណោយជូនគ្រួសារក្រីក្រ មុខសញ្ញាគោលនយោបាយចំនួន ៤០០នាក់នៅឃុំ Muong Sai ប្រគល់អាហារូបករណ៍និងអំណោយជូនប្អូនៗ កុមារ ហើយប្រគល់ផ្ទះមហាសាមគ្គី១ខ្នងជូនជនរួមជាតិក្នុងតំបន់ផងដែរ៕
