ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងផ្តល់ព័ត៌មានអំពីគោលដៅទេសចរណ៍គួរឲ្យទាក់ទាញផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងជួយឲ្យសហគ្រាសឥណ្ឌូនេស៊ីមានទស្សនៈទូទៅនៃទីផ្សារទេសចរណ៍វៀតណាម។ ឆ្លើយតបនឹងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមលោកស្រីEllyHutabaratសមាជិកនៃសមាគមភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា៖

ប្រទេសវៀតណាមមានផលិតផលទេសចរណ៍ល្អណាស់ជាមួយនឹងគោលដៅទេសចរណ៍គួរឲ្យទាក់ទាញជាច្រើននិងមានតម្លៃសមរម្យបើប្រៀបធៀបជាមួយប្រទេសដទៃទៀតក្នុងតំបន់។ ប្រជាជនឥណ្ឌូនេស៊ីតែងតែស្វែងរកគោលដៅទេសចរណ៍ថ្មីដើម្បីធ្វើដំណើរទេសចរណ៍។ យើងជាសមាជិកអាស៊ានដែរហើយវៀតណាមមិនស្ថិតនៅឆ្ងាយពីឥណ្ឌូនេស៊ីនោះទេហេតុដូច្នេះយើងចាំបាច់មានទិដ្ឋាការសម្រាប់ធ្វើទេសចរណ៍ឡើយ ដោយហេតុនេះយើងអាចបង្កើនការផ្សព្វផ្សាយដើម្បីលើកចំនួនភ្ញៀវទេសចរឲ្យបានកើនឡើងនៃប្រទេសទាំងពីរ។ នៅក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 កំពុងតែរីករាលដាលមកដល់សព្វថ្ងៃនេះប្រទេសវៀតណាមនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕