ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang (ស្តាំ) ជូនអំណោយដល់សមាគមខ្មែរ-វៀតណាមនៅកម្ពុជា។ (រូបថត៖ Hoang Minh/VNA) |
“ខ្ញុំមានបំណងថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កម្ពុជាគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តយកចិត្ត ទុកដាក់ ជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យប្រជាជនដើមកំណើត វៀតណាមកាន់តែនឹងនរចិត្តក្នុងជីវភាព។ តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកពូនជ្រុំទំនាក់ទំនង “ភាពជាអ្នក ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង រវាងវៀតណាមនិងកម្ពុជា”។
ចំណែកឯភាគីកម្ពុជាវិញ សម្ដេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជន កម្ពុជា ប្រធានគណៈកម្មាធិការចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពជួយឧបត្ថម្ភដល់
សហគមន៍ របស់សមាគមខ្មែរ-វៀតណាមនាពេលកន្លងមក ក៏ដូចជាការដែលអង្គការនេះជានិច្ចកាលគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
សហគមន៍ របស់សមាគមខ្មែរ-វៀតណាមនាពេលកន្លងមក ក៏ដូចជាការដែលអង្គការនេះជានិច្ចកាលគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

