អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien ថ្លែងនៅមហាសន្និបាត។ (រូបថត៖ Huong Giang/VOV) |
លោកអនុរដ្ឋមន្ត្រី Phung Duc Tien ក៏បានស្នើឱ្យសមាគមរបរនេសាទវៀត ណាម ជំរុញខ្លាំងការឃោសនាដល់អ្នកនេសាទដើម្បីលើកកំពស់ការយល់ដឹងអំពីការ សន្យានានា រួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆាប់បានដក "កាតលឿង" សម្រាប់សកម្មភាពនេសាទដោយខុសច្បាប់ មិនរាយការណ៍ គ្មានការគ្រប់គ្រង (IUU) របស់គណៈកម្មការអឺរ៉ុប (EC); ចូលរួមកសាងពាណិជ្ជសញ្ញាផលិតផលជលផល សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម រក្សាស្ថិរភាព និងពង្រីកទីផ្សារប្រើប្រាស់; រៀបចំ បណ្តាញផ្គត់ផ្គង់ព័ត៌មានទីផ្សារសម្រាប់សហគមន៍អាជីវកម្មនិងអ្នកនេសាទ៕

