![]() |
សមាគមសហគ្រាសវៀតណាមនៅជប៉ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៣ ហើយសមាគមនេះ បានរួមចំណែកក្នុងការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong សង្ឃឹមថា ក្នុងអាណត្តិនាពេលខាងមុខ គណៈកម្មការប្រតិបត្តិថ្មី សមាគមនេះនឹងមានសកម្មភាពជាក់លាក់ ជាច្រើន ថែមទៀត ជាពិសេស ការរួមសាមគ្គីគ្នាបង្កើតឡើងកម្លាំងសម្រាប់សហគម សហគ្រាសវៀតណាមប្រចាំជប៉ុន និង សហគ្រាសវៀតណាមដែលមាន កិច្ចសហការជាមួយជប៉ុន។ ប្រធានសមាគមសហគ្រាសវៀតណាមប្រចាំនៅជប៉ុនអាណត្តិឆ្នាំ២០១៨-២០២០ លោក Vu Hoang Duc ក៏បានអះអាងថា លទ្ធផលនៃសន្និបាតនេះមាន អត្ថន័យដ៏សំខាន់និងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសម្រាប់សហគមន៍ សហគ្រាសវៀតណាមនៅជប៉ុនផងដែរ៕

