សមាជិកព្រឹទ្ធសភាគណៈបក្សប្រជាធិបតេយ្យ លោកស្រី Amy Klobuchaar

លោកស្រី Amy Klobuchaar ជាសមាជិកាព្រឹទ្ធសភាទី៥និងជាស្ត្រីទី៤ដែលប្រកាសប្រកួតប្រជែងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការឃោសនារកសម្លេងគាំទ្រធ្វើជាម្ចាស់សេតវិមាន។ ថ្លែងមតិនាថ្ងៃទី១០ខែកុម្ភៈទៅកាន់អ្នកគាំទ្រដែលប្របូលផ្តុំនៅឧទ្យានតាមបណ្តាយទន្លេ Mississippi លោកស្រី Amy Klobuchaar បានរិះគន់លើរាល់គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលធ្វើឲ្យប្រទេសជាតិបំបែកបំបាក់គ្នា ទោះបីជាមិនរំលឹកដល់រូបលោកក៏ដោយ។ យោងតាមលោកស្រី Amy Klobuchaar បានឲ្យដឹងថា ប្រជាជនអាមេរិកបានហត់នឿយចំពោះការបិទទ្វាររដ្ឋាភិបាល ក៏ដូចជាការបំបែកបំបាក់និងការប្រឈមមុខនឹងគ្នាផងដែរ។ ប្រទេសអាមារិកត្រូវបានដឹកនាំពី ឱកាសនានា ដោយមិនមែនពីភាពវឹកវរនោះទេ៕