![]() |
នាថ្ងៃដដែលនោះ ប្រធានក្រុមអ្នកចរចា EU លោក Michel Barnier បានឲ្យដឹង ថាជុំចរចារលើកដំបូងស្តីពីទំនាក់ទំនងនាពេលអនាគត រវាងចក្រភពអង់គ្លេសនិង EU បានប្រព្រឹត្តទៅដោយឈរលើស្មារតីស្ថាបនានិងម៉ឹងម៉ាត់ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថានៅតែមានចំណុចខុសប្លែកពីគ្នាចំនួន ៤ ទៀតផងដែរ។
លោក Michel Barnier បានឲ្យដឹងថាបញ្ហាខ្វែងគំនិតទាំង ៤ នេះចាំបាច់ត្រូវដោះស្រាយ ប្រសិនបើភាគីទាំងពីរ មានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងមួយបន្ទាប់ពីអង់គ្លេសចាកចេញពី EU (ឬហៅកាត់ថា Brexit) ដែលក្នុងនោះរួមមានស្តង់ដាខ្ពស់ក្នុងការប្រកួតប្រជែង សហប្រតិបត្តិការយុត្តធម៌ អភិបាលកិច្ចទំនាក់ទំនងនាពេលអនាគត និងកិច្ចព្រមព្រៀងស្តីពីការនេសាទផងដែរ៕

