អ្នកនាំពាក្យ របស់សម្ព័ន្ធភាពកងទ័ព លោក Turki Al Malki បានលើកច្បាស់ថា ហេតុការ ណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា។ កងនាវាយោធា អារ៉ាប៊ីសាអូឌីតបានរកឃើញកាណួដឹកគ្រប់បែកផ្ទុះដែលត្រូវបានបញ្ជាពីឆ្ងាយ បានឆ្ពោះទៅកាន់កំពង់ផែ Jizan ហើយ កងទ័ពជើងទឹកប្រទេសនេះបានទប់ស្កាត់ និងបំផ្លាញកាណូទាំងពីរតែម្តង។
គួរបញ្ជាក់ថាអារ៉ាប់ប៊ីសាអូឌីតបានអះអាងថាក្រុមឧទ្ទាមឥស្លាម Houthi បាន ឈរពីក្រោយខ្នងនៃការវាយប្រហារនេះ។ ម្យ៉ាងវិញទៀត ក្រុមឧទ្ទាមឥស្លាម Houthi ធ្លាប់ប្រកាសថា ការវាយប្រហាររបស់ក្រុមនេះ សំដៅលើប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសនៅប្រទេស យេម៉ែនដោយសារសម្ព័នភាពកងទ័ពអារ៉ាប៊ីផងដែរ៕
