ប្រធានសភាជាន់ទាបសហ្សកដានីជាប្រធាន APU លោក Atef Tarawneh (រូបថត៖ palinfo)

សេចក្តីប្រកាសដូចពោលខាងលើនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបន្ទាន់ លើកទី ៣០ របស់ APU ដោយមានការចូលរួមពីតំណាងមកពីប្រទេសអារ៉ាប់ចំនួន ២០ ដែលបានរៀបចំឡើងនៅឯរដ្ឋធានី Amman របស់ប្រទេស ហ្សកដានី។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានសភាជាន់ទាបសហ្សកដានីជាប្រធាន APU លោក Atef Tarawneh បានអំពាវនាវឱ្យបង្កើត“ រណសិរ្សអារ៉ាប់ប្រឆាំង”មួយ ដើម្បីលុបបំបាត់ការបំបែកគ្នា និងពង្រឹងឯកភាព ដោយអះអាងថានេះនឹងគ្មានអនាគត សម្រាប់ដំណោះស្រាយណាមួយ ដែលត្រូវបានជនប៉ាឡេស្ទីនបដិសេធ ក៏ដូជាគ្មានដំណោះស្រាយណាមួយអាចធ្វើបាន ក្រៅពីការបង្កើតរដ្ឋប៉ាឡេស្ទីនមួយប្រកបដោយឯករាជ្យលើទឹកដីប្រទេសជាតិរបស់ខ្លួន ជាមួយខ្សែព្រំដែនកាលពីមុនឆ្នាំ ១៩៦៧ និង រដ្ឋធានីគឺ Jerusalem ខាងកើតផងដែរ។ ទន្ទឹមនឹងនេះដែរប្រធានគណៈកម្មាធិការប្រជាជាតិប៉ាឡេស្ទីន លោក Salim Zanoun បានអះអាង ថាវិធានការដែលអាមេរិកបានលើកឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពមជ្ឈឹមបូព៌ាគឺមានលក្ខណៈបំផ្លិចបំផ្លាញហើយត្រូវបានគេប្រឆាំងជំទាស់ ពីព្រោះវាមិនអើពើដល់សិទ្ធិវិលត្រឡប់មកវិញរបស់ជនភៀសខ្លួនប៉ាឡេស្ទីនហើយទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល៕