នៅក្នុងសេចក្តីប្រកាសមួយ លោក Diab Al-Louh បានអះអាងថា ក្រសួងការបរទេសនិងអាណិកជនប៉ាឡេស្ទីន បានអញ្ជើញថ្នាក់ដឹកនាំនៃប្រទេសសមាជិក AL ក៏ដូចជាមន្ត្រី និងតំណាងអង្គការអន្តរជាតិមួយចំនួន មូលនិធិអារ៉ាប់ ទីភ្នាក់ងារអភិវឌ្ឍន៍អារ៉ាប់ អង្គការសង្គមស៊ីវិល និងបេសកកម្មការទូតនៃប្រទេសមួយចំនួន នៅទីក្រុងគែរបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សន្និសីទនេះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែកុម្ភៈ សំដៅបង្រួបបង្រួមគោលជំហររបស់ជនអារ៉ាប់ក្នុងការដោះស្រាយសកម្មភាពរបស់អ៊ីស្រាអែលដែលពាក់ព័ន្ធនឹងទីក្រុងហ្សេរុយសាឡឹម៕