ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី២៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ quochoi.vn) |
ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានក្រើនរំលឹកថា នាពេលខាងមុខ ស្មារតីគឺត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានខ្ពស់ បំផុតនូវភារកិច្ច និងគោលដៅក្នុងឆ្នាំ២០២៣ សម្រេចផែនការឆ្នាំ២០២៤ទាំងស្រុង រួមចំណែកបំពេញភារកិច្ចនៃអាណត្តិទាំងមូល។ រដ្ឋាភិបាលចាំបាច់ត្រូវផ្តោតលើការ ដោះស្រាយបញ្ហារយៈពេលខ្លី និងបន្ទាន់ ដែលសេចក្តីសម្រេចចិត្តនៃសម័យប្រជុំរដ្ឋ សភាលើកទី៥ នីតិកាលទី១៥ សេចក្ដីសន្និដ្ឋានរបស់មជ្ឈិម និងការិយាល័យ នយោបាយបានចង្អុលបង្ហាញយ៉ាងច្បាស់។ ទន្ទឹមនឹងនោះ ត្រូវតែភ្ជាប់ជាមួយ គោលដៅរយៈពេលវែង ដូចជា៖ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការលើក កំពស់ផលិតភាព គុណភាព ប្រសិទ្ធភាពប្រកួតប្រជែងសេដ្ឋកិច្ច... និងគោលដៅ អភិវឌ្ឍន៍រយៈពេលវែងផងដែរ៕

