សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ដឹកនាំសម័យប្រជុំ។ (រូបថត៖ Nhan Sang/TTXVN) |
សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ផ្តល់អាទិភាពដល់ការ ជំរុញកំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី ៣៣។ ក្នុងសម័យប្រជុំ ពេលព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិលើរបាយការណ៍របស់ រដ្ឋាភិបាលស្ដីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ូន្មានខែដំបូងនៃឆ្នាំ២០២៤។

