![]() |
ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ. ស. ប លោក António Guterres និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាបានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិគប្បីខិតខំប្រឹងប្រែងថែមទៀត ដើម្បីដោះស្រាយការសកល្បងចំពោះសិទ្ធិមនុស្ស ហើយចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តរាល់កិច្ចសន្យាសកល ជាពិសេសគឺរបៀបវារៈ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
វៀតណាមនិងចូលរួមផ្ដល់មតិ និងពិភាក្សាលើប្រធានបទជាច្រើននៅក្នុងសម័យប្រជុំលើកទី ៣៧ នេះ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងដំណើរការចរចារៀបចំឯកសាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នៅខាងក្រៅសម័យប្រជុំនេះ វៀតណាមនឹងរៀបចំកិច្ចសន្ទនាអន្តរជាតិ ដោយប្រធានបទ"តួនាទីរបស់បច្ចេកវិទ្យា ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញសិទ្ធិខាងសេដ្ឋកិច្ច វប្បធម៌ និងកាត់បន្ថយ វិសមភាព" នាថ្ងៃទី ២៧កុម្ភៈ។
តាមផែនការ សម័យប្រជុំលើកទី ៣៧ នេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៤ សប្តាហ៍៕

