លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅសម័យប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យបន្តដឹកនាំ ពន្លឿនដំណើរការកសាង សុក្រិតរបៀបរបបរបស់ បក្ស និងរដ្ឋលើការគ្រប់គ្រងសេដ្ឋកិច្ចសង្គម និងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុក រលួយ និងភាពអសកម្ម; លើកកំពស់គុណភាព ប្រសិទ្ធភាពនៃការងារត្រួតពិនិត្យ ឃ្មាំមើលនិងសវនកម្ម ដោយផ្តោតលើវិស័យដែលងាយកើតមានភាពអសកម្ម ហើយ មានមតិសាធារណៈជាច្រើនអំពីអំពើពុករលួយ និងភាពអសកម្ម។ ទន្ទឹមនឹងនោះ ត្រូវ បន្តបង្កើន លើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនា លើកកម្ពស់ការយល់ដឹង ការ ទទួលខុសត្រូវ ខិតខំព្យាយាមកសាងវប្បធម៌សុចរិត គ្មានអំពើពុករលួយ និងភាព អសកម្មក្នុងជួរកម្មាភិបាល បក្ខជននិងប្រជាជន; លើកកំពស់តួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ផងដែរ៕

