ទិដ្ឋភាពនៃសម័យប្រជុំលើកទី២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែសីហា (រូបថត៖ quochoi.vn)

អង្គប្រជុំបានសង្កត់ធ្ងន់ថា ការកសាងច្បាប់ស្ថាបត្យកម្មគឺសំដៅជំនះពុះពារលើការលំបាកសាកល្បងក្នុងការគ្រប់គ្រងនិងអភិវឌ្ឍស្ថាបត្យកម្ម រួមចំណែកបង្កើតជួរស្ថាបត្យករមានទេពកោសល្យ កសាងខឿនស្ថាបត្យកម្មវៀតណាមឲ្យបានទំនើប ពោរពេញទៅដោយអត្តសញ្ញាណជាតិ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ ការពារជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។ ដោយហេតុនេះ ការចេញផ្សាយច្បាប់ស្ថាបត្យកម្មគឺការងារចាំបាច់ សំដៅបង្កើនការគ្រប់គ្រងរដ្ឋ អភិរក្សនិងពង្រីកតំលៃវប្បធម៌ជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មាតុប្រទេស៕