រដ្ឋសភាបានស្តាប់របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam ស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងល្មើសច្បាប់ឆ្នាំ២០២២។ (រូបថត៖ quochoi.vn) |
ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្រី្តរដ្ឋាភិបាលដើម្បី បង្ហាញរបាយការណ៍ស្តីពី ការងារតស៊ូ ប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២២ អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Doan Hong Phong បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ អំពើពុករលួយបន្តត្រូវបានទប់ស្កាត់ មាននិន្នាការថយចុះ រួមចំណែកពង្រឹងទំនុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជន ចំពោះបក្ស រដ្ឋ និងរបប។ តាមនោះ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តន៍ភារកិច្ចអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ភាពអសកម្ម; បង្កើនការត្រួតពិនិត្យ និងអធិការកិច្ចលើវិស័យនានាដែលមាន ហានិភ័យជាច្រើនដែលកើតមានភាពអវិជ្ជមាន អំពើពុករលួយ ហើយទទួលបានការ យកចិត្តទុកដាក់ពីសាធារណៈមតិ; ចាត់ការ និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវ ស្ថានភាពនៃការយាយី បង្កការលំបាកដល់ប្រជាជន និងអាជីវកម្មក្នុងការដោះស្រាយ ការងារ; ដឹកនាំស្ថាប័នមានសមត្ថកិច្ចដើម្បីជំរុញខ្លាំងការងារដកហូតទ្រព្យសម្បត្តិ វិញដែលត្រូវបាត់បង់និងកេងប្រវ័ញ្ចក្នុងករណីពុករលួយនានា៕

