![]() |
នៅអង្គប្រជុំលើកនេះ នឹងធ្វើការពិភាក្សាអំពីគម្រោងការមួយចំនួន ក្នុងនោះមាន “គម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ជា ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុ ភាព” គម្រោងការ “កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងនិយោជិកក្នុងសហគ្រាស” និងគម្រោងការ “កែទម្រង់ គោលនយោបាយធានារ៉ាប់រង់សង្គម”។ គម្រោងទាំងអស់គឺទាក់ទងផ្ទាល់ដល់កិច្ចការ កសាងបក្ស កសាងជួរកម្មាភិបាល កសាងប្រព័ន្ធនយោបាយ ថែទាំជីវភាពកម្មាភិបាល ពលករ និយោជិក ដែលបានកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់ផ្តោតការ យកចិត្តទុកដាក់ជាពិសេស។
អញ្ជើញថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា សន្និបាតមជ្ឈឹមលើកនេះ បានប្រារព្ធឡើងក្នុងបរិបទដែលប្រទេសជាតិ មានបម្រែបម្រួលយ៉ាងសកម្មនិងកំពុងចំពោះមុខ កាលានុវត្តន៍ភាពថ្មីដ៏ល្អប្រសើជាង សម្រាប់បុព្ធហេតុផ្លាស់ប្តូរថ្មី។ លោកអគ្គលេខាបក្ស បានស្នើឲ្យអង្គប្រជុំ ពង្រីកស្មារតី ទទួលសុខត្រូវ និងប្រមូលផ្តុំស្រាវជ្រាវពិភាក្សាផងដែរ៕

