សន្និសីទអាស៊ាន-កូរ៉េខាងត្បូង

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូនីមួយៗ គឺសំដៅ ពិនិត្យឡើងវិញ រាល់ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងការអនុ វត្តផែនការសកម្មភាពតាមសសរទ្រូងចំនួន៣របស់អាស៊ាន ជាពិសេស បើកផ្លូវ សម្រាប់ការអនុវត្តជាក់ស្តែងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ប្រទេស ជាដៃគូក៏បានអះអាងបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធ តំបន់ ព្រមទាំងសន្យាជម្រុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ។ រដ្ឋមន្ត្រីការបរទេសកាណាដា Christia Freeland បានសង្កត់ធ្ងន់ថា៖

“កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេលដ៏ពិសេស គឺអាស៊ានមានអាយុគម្រប់៥០ឆ្នាំនិងទំនាក់ទំនងដៃគូសន្ទនាជាមួយកាណាដាមានអាយុគម្រប់៤០ឆ្នាំ។ នេះជាឱកាស សម្រាប់យើងទាំងអស់បន្តការពិភាក្សាដើម្បីបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី។ យើងខ្ញុំមានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនិងប្រឆាំងភេរវកម្មជាដើម”។

ក្នុងបណ្តាជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសមភាគីកូរ៉េខាងត្បូង និងនូវែលហ្សេឡង់ ដៃគូទាំងអស់សុទ្ធតែបានអះអាងនូវតួនាទីរបស់អាស៊ានក្នុង តំបន់មនិងមានបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕