អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ការដែលរដ្ឋសភាវៀតណាមបាន APPF និងសភាសមាជិកនានាជឿជាក់ ប្រគល់ភារកិច្ចជាប្រធាន APPF និងប្រគល់ សិទ្ធិទទួលរៀបចំសន្និសីទប្រចាំឆ្នាំលើកទី២៦ របស់ APPF នោះ បានស្តែងចេញនូវ តួនាទីនិងកិត្យានុភាពកាន់តែខ្ពស់របស់រដ្ឋសភាវៀតណាម សម្រាប់សកម្មភាពការទូត សភាតំបន់និងអន្តរជាតិ។
![]() |
យោងតាមលោកស្រីប្រធានរដ្ឋសភាថា សន្និសីទ APPF រួមចំណែកទៅក្នុងជោគ ជ័យរួមនៃសកម្មភាពការទូតវៀតណាម ព្រមទាំងស្តែងចេញនូវតួនាទីនិងការទទួល ខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុង APPF។ នេះជាឱកាសដើម្បីវៀតណាម បង្កើនទំ នាក់ទំនងការទូតទ្វេភាគីរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃប្រទេសសមាជិក នានា។
នៅក្នុងសន្និសីទ រដ្ឋសភាវៀតណាមបានលើកឡើងសំណើរ អនុម័តសេចក្តីថ្លែង ការណ៌ហាណូយស្តីពីទស្សនវិស័យថ្មីនៃទំនាក់ទំនងដៃគូសភាអាស៊ី-ប៉ាស៊ីហ្វិក សំដៅ កំណត់ចំណុចសំខាន់លើកំណាត់ផ្លូវអភិឌ្ឍន៍នាពេលខាងមុខរបស់ APPF។ លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា ការទទួលរៀបចំសន្និសីទ រួមទាំងសកម្ម ភាពកិច្ចការបរទេសផ្សេងៗរបស់វៀតណាម បានបង្ហាញនូវសារមួយ អំពីប្រទេសវៀត ណាម សន្តិភាព ស្ថិរភាពនិងអភិឌ្ឍន៍ រដ្ឋសភាវៀតណាមមានការផ្លាស់ប្តូរថ្មីនិងសកម្ម ចូលរួមសមាហរណកម្មនិងមនុស្សវៀតណាមរួសរាយរាក់ទាក់ ។ វៀតណាមសន្យារួម ជាមួយសហគមន៍អន្តរជាតិ អនុវត្តរាល់ភារកិច្ចរួម ដើម្បីគោលដៅអភិវឌ្ឍន៍និរន្តរភាព។ រដ្ឋសភាវៀតណាមមានបំណងលើកកំពស់តួនាទី ឋានៈរបស់ APPFនិងជម្រុញកិច្ច សហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

