![]() |
នៅលើគេហទំព័រវ៉ែបសាយជាផ្លូវការរបស់ WEF បានបង្ហោះអត្ថបទជា ច្រើនស្ដីពីសន្និសីទ WEF ASEAN ឆ្នាំ២០១៨ ដោយចាត់ទុកថា នេះជាជោគជ័យ មួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក របស់អាស៊ាន ក៏ដូចជារបស់ប្រទេសម្ចាស់ ផ្ទះវៀតណាមទៀតផង។ ប្រព្រឹត្តទៅក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការ ណ៍នេះបានទាក់ទាញការចូលរួមរបស់បរិមាណមនុស្សយ៉ាងច្រើនកុះករបំផុតតាំងពីមុនមក (ជាង១ពាន់១រយនាក់) ក៏ដូចជាបរិមាណប្រមុខរដ្ឋលើពិភពលោក (៩រូប) តាមនោះបង្ហាញនូវការយកចិត្តទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរ ជាតិចំពោះវៀតណាមនិងតំបន់អាស៊ាន។ “រឿងស្ដីពីមន្តអាគមអស្ចារ្យផ្នែកសេដ្ឋកិច្ចរបស់វៀតណាម” ជាអត្ថបទ សរសេរមួយដែលទទួលបានការយកចិត្តទុកដាក់នៅលើគេហទំព័រវ៉ែបសាយ របស់ WEF ដែលក្នុងនោះវាយតំលៃថា វៀតណាមជាផ្កាយមួយដែលរះនៃ ទីផ្សារទើបលេចចេញ។ ដោយមានកំណើនសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនោះ វៀតណាម កំពុងអះអាងនូវតួនាទីរបស់ខ្លួននៅវេទិកាពហុភាគីនានា ហើយជោគជ័យនៃ សន្និសីទ WEF ASEAN លើកនេះគឺជាភស្តុតាងដ៏ច្បាស់លាស់៕

