អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រី ការបរទេស លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមក្នុងការ ឆ្លើយសំភាសន៍អ្នកយកព័ត៌មាននាថ្ងៃទី១៥វច្ឆិកា ស្តីពីលទ្ធផលនៃសន្និសីទនេះ។

យោងតាមលោក Nguyen Quoc Dung ចំណុចលេចធ្លោនៃសន្និសីទនេះ គឺ បង្ហាញច្បាស់នូវស្មារតីសាមគ្គី ការខិតខំប្រឹងប្រែងទទួលបានសម្លេងរួមរបស់ បណ្តាប្រទេសអាស៊ាន ក៏ដូចជាសរឲ្យឃើញការគាំទ្ររបស់ប្រទេសដៃគូនានា ចំពោះការអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន និងតួនាទីជាមជ្ឈមណ្ឌលរបស់វៀត ណាមក្នុងតំបន់។

ស្តីពីការចូលរួមនិងរួមវិភាគទានរបស់វៀតណាមនៅសន្និសីទ អនុរដ្ឋមន្ត្រី Nguyen Quoc Dung បានចាត់ទុកថា រាល់ការរួមចំណែករបស់វៀតណាមនៅក្នុង សន្និសីទបានសរឲ្យឃើញការរីកធំធាត់ទាំងសមត្ថភាពធ្វើសមាហរណកម្មក៏ដូច ជាតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់៕