តំណាងទាំងឡាយដែលចូលរួមសន្និសីទក្រុមប្រឹក្សាពន្លឿនទេសចរណ៍អាស៊ីលើកទី ១៦

នៅក្នុងសន្និសីទនេះតំណាងទាំងឡាយបានផ្តោតលើការពិភាក្សានិងវាយតម្លៃការងារដែលបានអនុវត្ត រៀបចំនិង ឯកភាព ផែនការ គម្រោងថ្មី ព្រមទាំងលើកឡើងវិធានការនានាដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៃបណ្តាញ ទីក្រុងធំ នៅអាស៊ីជាដើម។ ចំណុចសំខាន់នៃសន្និសីទនេះគឺការពិភាក្សាអំពី គោលនយោបាយនិង សកម្មភាព សំដៅនឹង ទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុង នានានៅអាស៊ីឲ្យកាន់តែច្រើនថែមទៀត។

តាមរយៈការរៀបចំសន្និសីទនោះវិស័យទេសចរណ៍ហាណូយ នឹងមាន ឱកាសឧទ្ទេសនាមជូនមិត្តភក្តិអន្តរជាតិ អំពី ទីក្រុងហាណូយដ៏រស់រវើក រួសរាយ រាក់ទាក់ ព្រមទាំង ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ ដើម្បីលើកកំពស់រូបភាពនិងតួនាទីរបស់វិស័យ ទេសចរណ៍ ហាណូយនិយាយដោ ឡែក និងឋានៈ ទីក្រុងហាណូយ និយាយរួម ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។សន្និសីទនេះនឹងប្រព្រឹត្តទៅរហូតមក ដល់ថ្ងៃទី ០៩ ខែកញ្ញា៕