![]() |
អញ្ជើញថ្លែងនៅសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ព្រំដែនរបស់មាតុប្រទេសគឺពិសិដ្ឋណាស់ដែលមិនអាច រំលោភបានឡើយ ហើយជាតំបន់ដែនមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ទាំង ខាងនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស ទៀតផង។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាមបានចេញផ្សាយគោលជំហរ គោល នយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិសុខការពារជាតិ ដើម្បីពង្រីក កម្លាំងនៅហ្នឹងកន្លែងធ្វើជាគ្រឹះស្ថានដើម្បីកសាងខឿនការពារជាតិដោយ ប្រជាជនទាំងមូល សំដៅការពារអោយបានរឹងមាំនូវអធិបតេយ្យភាពដែនដី សន្តិ សុខព្រំដែនរបស់មាតុប្រទេស។ លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញស្នើថា៖
“កិច្ចការកសាង គ្រប់គ្រង និងការពារព្រំដែនជាតិត្រូវការកៀងគរកម្លាំង ចម្រុះរបស់ប្រព័ន្ធនយោបាយទាំងមូល របស់បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល ដែលក្នុងនោះ ប្រជាជនជាកម្មវត្ថុ ប្រជាជនម្នាក់ៗគឺជាបង្គោល រស់មួយនៅតំបន់ព្រំដែន កងកម្លាំងប្រដាប់អាវុធជាកម្លាំងស្នូល ចំណែកឯកង ទ័ពការពារព្រំដែនជាកម្លាំងឯកទេស។ កត្តាទាំងបីនេះត្រូវសកម្មចូលរួមក្នុងការ កសាង ពង្រឹងប្រព័ន្ធនយោបាយនៅតាមមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមនៅតំបន់ព្រំដែននិងកោះសមុទ្រផងដែរ”៕

