ទិដ្ឋភាពនៃសន្និសីទ

ថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្រ្តីនិងជាប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung បានលើកច្បាស់ថា ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិ បាល បានផ្តោតការបញ្ជាណែនាំលើការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនិងរដ្ឋអំណាចអេឡិចត្រូនិក។ នៅឆ្នាំ ២០២០ នេះ ភារកិច្ចដែលរដ្ឋាភិបាលប្រគល់ ជូនការិយាល័យរដ្ឋាភិបាល គឺបន្តសាងសង់មជ្ឈមណ្ឌលចំនួនពីរ រួមមាន មជ្ឈ មណ្ឌល រាយការណ៍ជាតិនិងមជ្ឈមណ្ឌលប្រឹក្សាគោលនយោបាយ ដើម្បីអនុវត្តន៍សេច ក្តីសម្រេចចិត្ត លេខ ០៩ ស្តីពីប្រព័ន្ធរាយការណ៍ជាតិសម្រាប់ស្ថាប័នរដ្ឋបាលរបស់រដ្ឋ។

លោក Mai Tien Dung ក៏បានលើកឡើងផងដែរថា នាខែមិនាខាងមុខ គ្រោងនឹង បើកអោយដំណើរការ មជ្ឈមណ្ឌលរបាយការណ៍ជាតិ ដើម្បីបម្រើការដឹកនាំនិងបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី ដើម្បីបូកសរុបស្ថានភាពរបស់ក្រសួងស្ថា ប័ននិងមូលដ្ឋានានាផងដែរ៕