![]() |
រដ្ឋមន្ដ្រីទាំងអស់បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបានរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់។ រដ្ឋមន្ត្រីនានាបានឯកភាព លើអាទិភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុននាពេលខាងមុខដូចជាការតភ្ជាប់មនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គប្រជុំបានព្រមព្រៀងពង្រឹងការតភ្ជាប់អនុតំបន់តាមរយៈការអភិវឌ្ឍ "ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព" ស្របតាមតម្រូវការអភិវឌ្ឍន៍នៃបណ្តាប្រទេសនៅតាមទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏មានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្ម សុខភាពនិងការបណ្តុះបណ្តាល។
ថ្លែងក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើរឱ្យមានកិច្ចសហប្រតិបត្តិការចំនួន៣ ក្នុងពេលខាងមុខនេះ គឺ បង្កើនការគាំទ្រដល់បណ្ដាប្រទេសនៅតាមទន្លេមេគង្គ អភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនពហុវិធីនិងប្រព័ន្ធ logistics តភ្ជាប់ខេត្ត / ក្រុងនៅក្នុងអនុតំបន់។ លើកកម្ពស់ឧស្សាហូបនីយកម្មនៃអនុតំបន់តាមរយៈការសាងសង់ខ្សែសង្វាក់ឧសហកម្ម ជួយឧបត្ថម្ភ អនុតំបន់ឲ្យចូលរួមនៅក្នុងសង្វាក់សកល។ ជាពិសេសគឺ បញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដើម្បីកសាងតំបន់មេគង្គបៃតងមួយ៕

