លោក McMaster បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគប្បីប្រើប្រាស់រាល់មធ្យោបាយ ដែលអាចបង្កសម្ពាធទៅលើកូរ៉េខាងជើង ដោយធានាថាព្យុងយ៉ាង "មិនអាចគំរាមកំហែងពិភពលោកដោយអាវុធដែលមានកម្លាំងបំផ្លិចបំផ្លាញធំបំផុតនៅលើពិភពលោក" ។
មុននេះ ថ្លែងមតិនៅក្នុងសន្និសីទ Munich រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono បានឲ្យដឹងថាចាំបាច់ត្រូវរក្សាសម្ពាធលើសាធារណរដ្ឋប.ប.ក សំដៅបង្ខំឲ្យរដ្ឋអំណាចព្យុងយ៉ាងបោះបង់ចោលកម្មវិធីអភិវឌ្ឍន៍មីស៊ីល និង នុយក្លេអ៊ែរ។ លោក Konoបានអំពាវនាវឲ្យមានការអនុវត្តយ៉ាងតឹងរឹងនូវបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចំពោះកូរ៉េខាងជើង។
ក៏នៅសន្និសីទសន្តិសុខMunich នាថ្ងៃទី ១៧ កុម្ភៈនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលការចោទប្រកាន់ថា ម៉ូស្គូធ្វើអន្តរគមន៍លើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យលោក Donald Trump ឡើងកាន់អំណាច។ លោក Lavrov បានអះអាងថា ការចោទប្រកាន់ទាំងនេះ គឺគ្នាមមូលដ្ឋាន និងបោកប្រាស់៕
