សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងកាលៈទេសៈបណ្ដាប្រទេសអឺរ៉ុបបានប្រឆាំងជំទាស់ចំពោះការដំឡើងពន្ធយ៉ាងខ្ពស់ចំពោះការការនាំចូលអាលុយមីញ៉ូមនិងដែកថែបពីអឺរ៉ុប ក៏ដូចជាសេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ដីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
នៅក្នុងសន្និសីទកាសែត មុននឹងប្រព្រឹត្តិទៅសន្និសីទនេះ នាថ្ងៃទី ៦ មិថុនា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា៖ លោកកំពុងខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងរវាងសហភាពអឺរ៉ុប ជាមួយអាមេរិកផងដែរ៕
