![]() |
តាមនោះ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញនាំចូលទ្វេភាគីទទួលបានជិត 464,5 លានដុល្លារអាមេរិក កើន 15,6% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទំនិញវៀតណាមនាំចេញទៅកាន់ឆែកភាគច្រើនជាជលផល កសិផល ចំណីអាហារ តែ កាហ្វេ កៅស៊ូ សារធាតុគីមី ឧបករណ៍អេឡិចត្រូនិក និងស្បែកជើង។ បណ្ដាផលិតផលទទួលបានតម្លៃប្រាក់ខ្ពស់បំផុតគឺ ឧបករណ៍សោតទស្សន៍ គឺទទួលបាន 140 លានដុល្លារអាមេរិក។
នាបច្ចុប្បន្ននេះ សាធារណរដ្ឋឆែកមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យដូចជាការពារបរិស្ថាន បច្ចេកវិទ្យាសំណង់ សារធាតុគីមី ទូរគមនាគមន៍ រ៉ាដា គ្រឿងម៉ាស៊ីនឧស្សាហកម្មជាពិសេសគឺបច្ចេកវិទ្យជីវសាស្ត្រ និងណាណូផងដែរ៕

