![]() |
កិច្ចប្រជុំនេះគ្រោងនឹងផ្តោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងមហិច្ឆតាជា សកលរបស់ចិន ក្រៅពីស្ថានភាពនៅវ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់ ក៏ដូចជាការអភិវឌ្ឍនៅអាហ្វ្រិក និងតួនាទីស្ត្រីក្នុងដំណើរការអភិវឌ្ឍ ប្រកបដោយសន្តិភាពនិងការដោះស្រាយជម្លោះ។ កិច្ចប្រជុំលើកនេះនឹងដាក់គ្រឹះមូលដ្ឋានសំរាប់កិច្ចប្រជុំកំពូល G7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែសីហានៅទីក្រុង BIARRITZ ប្រទេសបារាំង ក្នុងនោះប្រធានាធិតីបារាំង លោក EMMANUEL MACRON កំពុងសង្ឃឹមជម្រុញរបៀបវារៈមួយដែលពោរពេញដោយមហិច្ឆតាផងដែរ៕

