![]() |
កាសែតនេះក៏បានរិះគន់ប្រទេសកូរ៉េខាងត្បូងអំពីផែនការដំឡើងថវិកាផ្នែកការពារជាតិសំរាប់ឆ្នាំនេះ ព្រមទាំងអនុវត្តការដាក់ពង្រាយយន្តយោះចម្បាំងបំបាំងកាយនៅខែមីនាខាងមុខផងដែរ។ ក្នុងថ្ងៃដដែលនេះ កាសែត DPRK Today របស់គណៈទាក់ទងបរទេស ស.ប.ប កូរ៉េ ក៏បានអំពាវនាវឲ្យលុបចោលរាល់កត្តាធ្វើអន្តរាគមពីបរទេស ដើម្បីជម្រុញការអនុវត្តគម្រោងការណ៍នានាពាក់ព័ន្ធនឹង ស.ប.ប កូរ៉េ។ កាសែតនេះបានអះអាងថា ដរាបណានៅតែមានការធ្វើអន្តរាគមន៍ពីបរទេសនោះ ប្រទេសកូរ៉េទាំងពីរនឹងមិនអាចដោះស្រាយបញ្ហានៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកទៅលើទស្សនៈនិងតម្រូវការរបស់ភាគីនិមួយៗបានឡើយ៕

