ថ្នាក់ដឹកនាំស.ប.ប កូរ៉េ Kim Jong-Un និង ប្រធានាធិបតីអាមេរិក លោក Donald Trump

អត្ថបទនេះបានសង្កត់ធ្ងន់ថា អាមេរិកគួរតែឆ្លើយតបទៅនឹង ស.ប.ប កូរ៉េ ដោយមានសកម្មភាពជាក់ស្តែងប្រហាក់ប្រហែលគ្នា និងចាត់វិធានការកសាងទំនុកទុកចិត្ត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងល្អប្រសើរថែមទៀតតាមរយៈការស្វែងរកវិធានការមានលក្ខណៈលោតផ្លោះនិងជាក់ស្តែងផងដែរ។ បើសិនជាដៃគូសន្ទនាអាមេរិក គេចរួចផុតពីគោលជំហរឹងក្បាល និងមានឆន្ទៈល្អក្នុងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវ និងលើកសំណើដោយយុត្តិធម៌និងឈរលើគោលការណ៍នៃការយោគយល់ គោរពគ្នាទៅវិញទៅមកនោះ ភាគីទាំងពីរអាចឈានទៅសម្រេចបាននូវផលប្រយោជន៍ពិតប្រាកដជាមិនខានឡើយ៕