![]() |
នាថ្ងៃទី ២៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho បានធ្វើការព្រមានថា កិច្ចព្រមព្រៀងរវាងអាមេរិកនិង ស.ប.ប.ក ដែលទទួលបាននៅក្នុងជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាលពីខែមិថុនាកន្លងទៅ អាចបែកបាក់ ដោយគ្នាមទំនុកទុកចិត្តគ្នាទៅវិញទៅមកឡើយ។ ថ្លែងមតិទៅកាន់មហាសន្និបាតអង្កការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho បានវាយតម្លៃថា បទដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើព្យុងយ៉ាង នឹងបង្កើនការសង្ស័យចំពោះអាមេរិក។ តាម រដ្ឋមន្ត្រីការបរទេស លោក Ri Yong Ho ថាព្យុងយ៉ាងមិនអាចលុបបំបាត់អាវុធនុយក្លេអ៊ែរដោយឯកតោភាគីមុន ប្រសិនជាគ្នានការធានាខាងសន្តិសុខពីភាគីអាមេរិកឡើយ។ លោក Ri Yong Ho បានអះអាងថាប្រទេសខ្លួនមានការបោះជំហានសំខាន់ៗ សំដៅកសាងទំនុកទុកចិត្ត ដូចជា ការបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលជាដើម។ ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកមិនបានចាត់វិធានការសមស្របឡើយ ហើយផ្ទុយទៅវិញ បានធ្វើការបង្កើនសម្ពាធដាក់ទណ្ឌកម្មផងដែរ៕

