បន្ទាប់មក រដ្ឋសភាបានបោះឆ្នោតអនុម័តលើគម្រោងច្បាប់និងសេចក្តីសម្រេចចិត្តមួយចំនួន។ ជាការកត់ សម្គាល់ ក្នុងនោះមានការអនុម័តលើច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរដ្ឋសភា; ការអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីគោលដៅជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនៅក្នុងដំណាក់កាល ២០២១-២០៣០ និងការសេចក្តីសម្រេចចិត្តស្តីពីលទ្ធផលនៃការត្រួតពិនិត្យតាមប្រធានបទ “ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការការពារនិងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុមារ” ផងដែរ៕