ឧបនាយករដ្ឋមន្ត្រីថៃ អញ្ជើញទស្សនាស្តង់ទំនិញវៀតណាម។ (រូបថត៖ VOV) |
ក្រោមប្រធានបទ “រសជាតិមន្តអាគមរបស់វៀតណាម” សប្តាហ៍ទំនិញវៀត ណាមនៅប្រទេសថៃឆ្នាំ ២០២៣ បានទាក់ទាញអាជីវកម្មជិត ១០០ ចូលរួមតភ្ជាប់ ពាណិជ្ជកម្ម និងតាំងបង្ហាញ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងផលិតផលពិសេសនៃ ទីក្រុងហូជីមិញនិងតំបន់ដីសណ្ដទន្លេ Cuu Long។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីនេះ រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ អង្គភាពអាជីវកម្មដើម្បីជំរុញការនាំចេញដោយផ្ទាល់ទៅកាន់ប្រព័ន្ធចែកចាយនៅ ប្រទេសនានា រួមទាំងប្រទេសថៃផងដែរ។ លោក Do Thang Hai បានបញ្ជាក់ថា៖ “សប្តាហ៍ទំនិញវៀតណាមនៅប្រទេសថៃ គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជ កម្មដ៏សំខាន់មួយ ក្នុងគោលបំណងផ្សព្វផ្សាយ និងឧទ្ទេសនាមទំនិញវៀតណាម នៅថៃ។ សកម្មភាពសហការដ៏សម្បូរបែបរវាងក្រុមហ៊ុន Central Retail Vietnam និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនាពេលកន្លងមក សម្រេចបាន លទ្ធផលជាវិជ្ជមាន នាំមកនូវផលប្រយោជន៍សម្រាប់អាជីវកម្មទាំងវៀតណាម និងថៃ ក៏ដូចជា Central Group រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”៕

