សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៧១៩ ០០០ នាក់ និងមានករណីស្លាប់ជាង ១០ ០០០ នាក់។ ក្នុងនោះសហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ១៥៥ ០០០ នាក់ (ច្រើនបំផុតនៅលើពិភពលោក)។
ទាក់ទងនឹងចំនួនអ្នកស្លាប់ ឥណ្ឌូនេស៊ីបានកត់ត្រាចំនួន ១ ៤៣២ ករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ បន្ទាប់មកគឺ ប្រេស៊ីល (៩២៦ ករណី) រុស្ស៊ី (៨១៥ ករណី) អាមេរិក (៧៦៩ ករណី)៕

