ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani។(រូបថត៖ Reuters) |
លោកប្រធានាធិបតី Ghani បានថ្លែងយ៉ាងដូច្នេះក្នុងវីដេអូឃ្លីបមួយដែលបាន បង្ហោះលើបណ្ដាញសង្គម ហើយផ្សាយពីអេមីរ៉ាតអារ៉ាប់រួម ដែលជាកន្លែងលោក ប្រធានាធិបតីរូបនេះកំពុងនិរទេសខ្លួនហើយសុំសិទ្ធិជ្រកកោណ។
ចំពោះកិច្ចចរចាផ្ទេរអំណាចរវាងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋចាស់ជាមួយ តាលីបង់ លោក Ghani បានសម្ដែងនូវការគាំទ្រ ហើយមានបំណងចង់ឲ្យដំណើរការ នេះសម្រេចជោគជ័យ។ លោកក៏បានឲ្យដឹងថែមទៀតថា ខ្លួនកំពុងចរចាពីការវិល ត្រឡប់មកអាហ្គានីស្ថានវិញផងដែរ៕

